ព្រះត្រៃបិដក ភាគ ១៩

 [​១៣២​]​ ​ធម៌​ជា​គ្រឿង​ចង​ព័ទ្ធ៤យ៉ាងគឺ​ ​អភិជ្ឈា​ជា​គ្រឿង​ចង​ព័ទ្ធ​កាយ​(​១​)​ ​១​ ​ព្យាបាទ​ជា​គ្រឿង​ចង​ព័ទ្ធ​កាយ១​ ​សេចក្តី​ប្រកាន់​ខុស​ ​ដោយ​សីល​ ​និង​វ័ត​ ​ជា​គ្រឿង​ចង​ព័ទ្ធ​កាយ១​ ​សេចក្តី​ប្រកាន់​មាំ​ថា​ ​ពាក្យ​នេះ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​ពាក្យ​ទទេ​ ​ជា​គ្រឿង​ចង​ព័ទ្ធ​កាយ១​។​
 [​១៣៣​]​ ​ធម្មជាត​ជា​គ្រឿង​ប្រកាន់​មាំ៤យ៉ាង​ ​គឺ​ ​កាម​ ​ជា​គ្រឿង​ប្រកាន់​មាំ១​ ​មិច្ឆាទិដ្ឋិ​ ​ជា​គ្រឿង​ប្រកាន់​មាំ១​ ​ការ​ប្រកាន់​មាំ​ដោយ​សីលព្វត១​ ​ការ​ប្រកាន់​មាំ​ដោយ​ពោល​ថា​ខ្លួន១​។​
 [​១៣៤​]​ ​កំណើត៤យ៉ាងគឺ​ ​កំណើត​របស់​សត្វ​ដែល​កើត​ក្នុង​ស៊ុត១​ ​កំណើត​របស់​សត្វ​ដែល​កើត​ក្នុងទឹក១​ ​កំណើត​របស់​សត្វ​ដែល​កើត​ក្នុង​ទីស្មោកគ្រោក១​(​២​)​ ​កំណើត​របស់​សត្វ​ដែល​អណ្តែត​ទៅ​កើត​ភ្លាម១​។​
 [​១៣៥​]​ ​ការ​ចុះ​កាន់​គភ៌​ ​(​របស់​សត្វ​)​៤យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ចុះ​កាន់​ផ្ទៃ​មាតា​ ​ក៏​មិនដឹង​ខ្លួន​ ​ឋិតនៅ​ក្នុង​ផ្ទៃ​មាតា​ក៏​មិនដឹង​ខ្លួន​ ​សម្រាល​ចាក​ផ្ទៃ​មាតា​ ​ក៏​មិនដឹង​ខ្លួន​ទៀត​ ​នេះ​ជា​ការ​ចុះ​កាន់​គភ៌​ទី១​(​៣​)​ ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​សត្វ​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ចុះ​កាន់​ផ្ទៃ​មាតា​ ​ដឹងខ្លួន​ ​តែ​នៅក្នុង​ផ្ទៃ​មាតា​ ​មិនដឹង​ខ្លួន​ ​
​(​១​)​ ​សំដៅយក​នាមកាយ​ ​និង​រូបកាយ​។​ ​(​២​)​ ​កំណើត​របស់​សត្វ​ ​ដែល​កើត​លើ​ទីដេក​ ​ឬ​ទីស្មោកគ្រោក​ ​មាន​ត្រី​ស្អុយ​ជាដើម​។​ ​(​៣​)​ ​បាន​ដល់​លោកិយ​មនុស្សជា​ប្រក្រតី​។​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636818959397974387
ទៅកាន់ទំព័រ៖