ព្រះត្រៃបិដក ភាគ ១៩
សម្រាលចាកផ្ទៃមាតា ក៏មិនដឹងខ្លួនដែរ នេះជាការចុះកាន់ផ្ទៃមាតា
(១)ទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏ដឹងខ្លួន នៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន តែសម្រាលចាកផ្ទៃមាតា មិនដឹងខ្លួន នេះជាការចុះកាន់គភ៌
(២)ទី៣។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏ដឹងខ្លួន នៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន សម្រាលចាកផ្ទៃមាតា ក៏ដឹងខ្លួន នេះជាការចុះកាន់គភ៌
(៣)ទី៤។
[១៣៦] ការបាននូវអត្តភាពមាន៤យ៉ាង ម្នាលអាវុសោទាំងឡាយ ចេតនារបស់ខ្លួន រមែងធ្វើខ្លួនឲ្យស្លាប់ ចេតនារបស់អ្នកដទៃពុំបានធ្វើឲ្យស្លាប់ឡើយ ក្នុងការបាននូវអត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន
(៤) ១។ ម្នាលអាវុសោទាំងឡាយ ចេតនារបស់អ្នកដទៃ រមែងធ្វើខ្លួនឲ្យស្លាប់ ចេតនារបស់ខ្លួនមិនបានធ្វើឲ្យស្លាប់ឡើយ ក្នុងការបាននូវអត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន១។
(១) បានដល់អសីតិមហាសាវ័ក។ (២) បានដល់អគ្គសាវ័កទាំងពីរ និងព្រះបច្ចេកពោធិសត្វ។ (៣) បានដល់ព្រះសព្វញ្ញុពោធិសត្វ។ (៤) បានដល់កំណើតខិឌ្ឌាបទោសិកទេវតា ជាទេវតាវិនាសខ្លួនដោយល្បែង ហៅថា ស្លាប់ដោយចេតនារបស់ខ្លួន មិនស្លាប់ដោយចេតនារបស់អ្នកដទៃ។
ID: 636818960430063419
ទៅកាន់ទំព័រ៖