ព្រះត្រៃបិដក ភាគ ១៩
ម្នាលអាវុសោទាំងឡាយ ចេតនារបស់ខ្លួន រមែងធ្វើខ្លួនឲ្យស្លាប់ ទាំងចេតនារបស់អ្នកដទៃ ក៏រមែងធ្វើឲ្យស្លាប់ ក្នុងការបាននូវអត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន
(១) ១។ ម្នាលអាវុសោទាំងឡាយ ចេតនារបស់ខ្លួន ក៏មិនធ្វើឲ្យស្លាប់ ចេតនារបស់អ្នកដទៃ ក៏មិនធ្វើឲ្យស្លាប់ដែរ ក្នុងការបាននូវអត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន
(២) ១។
[១៣៧] សេចក្តីបរិសុទ្ធរបស់ទក្ខិណា
(៣) មាន៤យ៉ាង ម្នាលអាវុសោទាំងឡាយ ទក្ខិណាបរិសុទ្ធអំពីទាយក (អ្នកឲ្យ) មិនបរិសុទ្ធអំពីបដិគ្គាហក (អ្នកទទួល)១។ ម្នាលអាវុសោទាំងឡាយ ទក្ខិណាបរិសុទ្ធអំពីបដិគ្គាហក មិនបរិសុទ្ធអំពីទាយក១។ ម្នាលអាវុសោទាំងឡាយ ទក្ខិណាមិនបរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហក១។ ម្នាលអាវុសោទាំងឡាយ ទក្ខិណាបរិសុទ្ធអំពីទាយកផង អំពីបដិគ្គាហកផង១។
(១) បានដល់កំណើតមនោបទោសិកទេវតា ជាទេវតាវិនាសដោយចិត្តរបស់ខ្លួនឯង។ (២) បានដល់កំណើតទាំងឡាយ មានចាតុម្មហារាជិកទេវតាជាដើម ជាទេវតាមិនស្លាប់ដោយចេតនារបស់ខ្លួន និងចេតនារបស់បុគ្គលដទៃ។ (៣) ជាឈ្មោះរបស់ទាន (អដ្ឋកថា)។
ID: 636818960964423983
ទៅកាន់ទំព័រ៖