ព្រះត្រៃបិដក ភាគ ១៩
ដើម្បីញុំាងជីវិត ឲ្យប្រព្រឹត្តទៅអស់កាលយូរ ប្រហែលដូចជានៅក្មេង។ បើព្រះតថាគតនៅជាគ្រហស្ថ តែងញុំាងជីវិតឲ្យរស់នៅអស់កាលយូរ បើចេញទៅបួស នឹងញុំាងជីវិតឲ្យរស់នៅអស់កាលយូរជាងនោះទៅទៀត ព្រះតថាគត ជាអ្នកស្ទាត់ជំនាញ រមែងញុំាងជីវិតឲ្យរស់នៅ ដោយការចំរើនឫទ្ធិ លក្ខណៈទាំង៣នោះ ជានិមិត្តរូបនៃទីឃាយុភាព យ៉ាងនេះឯង។
[៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកឲ្យនូវខាទនីយភោជនីយាហារ មានរសជាតិដ៏ថ្លៃថ្លា ព្រមទាំងទឹក (៨ប្រការ) ដែលគួរភ្លក្ស គួរលិទ្ធ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំកុសលកម្មនោះ។បេ។ លុះបែកធ្លាយរាងកាយ ខាងមុខអំពីរមណៈ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានសាច់ដ៏ពេញ ក្នុងទីទាំង៧អន្លើ គឺសាច់ពេញត្រង់ខ្នងដៃទាំងពីរ សាច់ពេញត្រង់ខ្នងជើងទាំងពីរ
ID: 636818882799733218
ទៅកាន់ទំព័រ៖