ព្រះត្រៃបិដក ភាគ ១៩
[១៤៣] វោហារជាមិនមែនជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ ឃើញថាមិនឃើញ១ ឮ ថាមិនឮ១ បានប៉ះពាល់ ថាមិនបានប៉ះពាល់១ ដឹងច្បាស់ ថាមិនដឹងច្បាស់១។
[១៤៤] វោហារជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ ឃើញថាឃើញ១ ឮ ថាឮ១ ប៉ះពាល់ ថាប៉ះពាល់១ ដឹងច្បាស់ ថាដឹងច្បាស់១។
[១៤៥] បុគ្គលមាន៤ពួក ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើខ្លួនឱ្យក្ដៅ ប្រកបព្យាយាម ដើម្បីធ្វើខ្លួនឱ្យក្ដៅ១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើបុគ្គលដទៃឱ្យក្ដៅ ប្រកបព្យាយាម ដើម្បីធ្វើបុគ្គលដទៃឱ្យក្ដៅ១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើខ្លួនឱ្យក្ដៅ ប្រកបព្យាយាម ដើម្បីធ្វើខ្លួនឱ្យក្ដៅផង ធ្វើបុគ្គលដទៃឱ្យក្ដៅ ប្រកបព្យាយាម ដើម្បីធ្វើបុគ្គលដទៃឱ្យក្ដៅផង១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនធ្វើខ្លួនឱ្យក្ដៅ មិនប្រកបព្យាយាម ដើម្បីធ្វើខ្លួនឱ្យក្ដៅ មិនធ្វើបុគ្គលដទៃឱ្យក្ដៅ មិនប្រកបព្យាយាម ដើម្បីធ្វើបុគ្គលដទៃឱ្យក្ដៅ បុគ្គលនោះឈ្មោះថា មិនធ្វើខ្លួនឱ្យក្ដៅ មិនធ្វើបុគ្គលដទៃឱ្យក្ដៅ ជាអ្នកលែងមានសេចក្ដីស្រេកឃ្លាន
ID: 636818962096818752
ទៅកាន់ទំព័រ៖