ព្រះត្រៃបិដក ភាគ ១៩

មានទុក្ខ​រលត់​ហើយ​ ​មាន​សេចក្ដី​ត្រជាក់​កើត​ហើយ​ ​ទទួល​នូវ​សេចក្ដីសុខ​ ​មានខ្លួន​ដូចជា​ព្រហ្ម​នៅក្នុង​បច្ចុប្បន្ន​នេះ១​។​
 [​១៤៦​]​ ​បុគ្គល​មាន៤ពួក​ដទៃទៀត​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​អ្នកដទៃ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​អ្នកដទៃ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ផង​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ផង១​។​
 [​១៤៧​]​ ​បុគ្គល​មាន៤ពួក​ដទៃទៀត​គឺ​ ​បុគ្គល​ងងឹត​ ​មាន​ងងឹត​ប្រព្រឹត្តទៅ​ខាងមុខ​ទៀត​(​១​)​ ​១​ ​បុគ្គល​ងងឹត​ ​តែ​មាន​ពន្លឺ​ប្រព្រឹត្តទៅ​ខាងមុខ​(​២​)​ ​១​ ​បុគ្គល​មាន​ពន្លឺ​ ​តែ​មាន​ងងឹត​ ​ប្រព្រឹត្តទៅ​ខាងមុខ​(​៣​)​ ​១​ ​បុគ្គល​មាន​ពន្លឺ​ ​មាន​ពន្លឺ​ប្រព្រឹត្តទៅ​ខាងមុខ​ទៀត​(​៤​)​ ​១​។​
​(​១​)​ ​បុគ្គល​កើត​ក្នុង​ត្រកូល​ថោកទាប​ ​ហើយ​ប្រព្រឹត្ត​ទុច្ចរិត​ទៀត​។​ ​(​២​)​ ​បុគ្គល​កើត​ក្នុង​ត្រកូល​ថោកទាប​ ​តែ​ប្រព្រឹត្ត​សុចរិត​។​ ​(​៣​)​ ​បុគ្គល​កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់​ ​តែ​ប្រព្រឹត្ត​ទុច្ចរិត​។​ ​(​៤​)​ ​បុគ្គល​កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់​ ​ហើយ​ប្រព្រឹត្ត​សុចរិត​។​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636818962733065143
ទៅកាន់ទំព័រ៖