ព្រះត្រៃបិដក ភាគ ១៩

 [​១៥៤​]​ ​នី​វរ​ណៈ៥យ៉ាងគឺ​ ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ១​ ​ព្យាបាទ​នី​វរ​ណៈ១​ ​ថីនមិទ្ធ​នី​វរ​ណៈ១​ ​ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ១​ ​វិចិកិច្ឆា​នី​វរ​ណៈ១​។​
 [​១៥៥​]​ ​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម៥យ៉ាងគឺ​ ​សក្កា​យ​ទិដ្ឋិ១​ ​វិចិកិច្ឆា១​ ​សីលព្វត​បរា​មា​សៈ១​ ​កាមច្ឆន្ទៈ១​ ​ព្យាបាទៈ១​។​
 [​១៥៦​]​ ​សំយោជនៈ​ ​ជា​ចំណែកខាង​លើ៥យ៉ាង​ ​គឺ​រូប​រាគ១​ ​អរូប​រាគ១​ ​មានៈ១​ ​ឧទ្ធច្ចៈ១​ ​អវិជ្ជា១​។​
 [​១៥៧​]​ ​សិក្ខាបទ៥យ៉ាង​ ​គឺ​ ​ការ​វៀរចាក​ការ​សម្លាប់សត្វ១​ ​ការ​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ១​ ​ការ​វៀរចាក​ការប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ១​ ​ការ​វៀរចាក​ការ​និយាយ​កុហក១​ ​ការ​វៀរចាក​ហេតុ​ជាទី​តាំង​ ​នៃ​សេចក្តី​ប្រមាទ​ ​ព្រោះ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ១​។​
 [​១៥៨​]​ ​អភព្វដ្ឋាន​ ​(​ហេតុ​ដែល​មិន​គួរ​)​៥យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​ខីណាស្រព​មិន​គួរ​ ​ដើម្បី​ក្លែង​ញុំាង​សត្វ​ឲ្យ​ធ្លាក់ចុះ​ចាក​ជីវិត១​ ​ភិក្ខុ​ជា​ខីណាស្រព​មិន​គួរ​ ​ដើម្បី​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិន​ឲ្យ​ដោយ​ចំណែក​ ​គឺ​ចិត្ត​លួច១​ ​ភិក្ខុ​ជា​ខីណាស្រព​មិន​គួរ​ ​ដើម្បី​សេព​មេថុនធម្ម១​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636818964456633726
ទៅកាន់ទំព័រ៖