ព្រះត្រៃបិដក ភាគ ១៩

ភិក្ខុ​ជា​ខីណាស្រព​មិន​គួរ​ ​ពោល​សម្បជានមុសាវាទ១​ ​ភិក្ខុ​ជា​ខីណាស្រព​មិន​គួរ​បរិភោគ​នូវ​របស់​ដែល​ខ្លួន​ធ្វើ​សេចក្តី​សន្សំទុក​ ​និង​កាម​ទាំងឡាយ​ ​ដូច​កាល​ខ្លួន​នៅជា​គ្រហស្ថ​ ​ក្នុង​កាលពីដើម១​។​
 [​១៥៩​]​ ​សេចក្តី​វិនាស​ ​៥​ ​យ៉ាង​ ​គឺ​ ​សេចក្តី​វិនាស​ញាតិ១​ ​សេចក្តី​វិនាស​ភោគ​សម្បត្តិ១​ ​សេចក្តី​វិនាស​ព្រោះ​រោគ​ ​១​ ​សេចក្តី​វិនាស​សីល​ ​១​ ​សេចក្តី​វិនាស​ទិដ្ឋិ​ ​១​ ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​សត្វ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មិនទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះហេតុតែ​សេចក្តី​វិនាស​ញាតិ​ក្តី​ ​ព្រោះហេតុតែ​សេចក្តី​វិនាស​ភោគៈ​ក្តី​ ​ព្រោះហេតុតែ​សេចក្តី​វិនាស​ដោយ​រោគ​ក្តី​ ​(​នោះ​ទេ​)​ ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​សត្វ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅៗ​ ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះហេតុតែ​សេចក្តី​វិនាស​សីល​ ​ឬ​ព្រោះតែ​សេចក្តី​វិនាស​ទិដ្ឋិ​។​ ​
 [​១៦០​]​ ​សេចក្តី​បរិបូណ៌​ ​៥​ ​យ៉ាង​ ​គឺ​ ​បរិបូណ៌​ដោយ​ញាតិ១​ ​បរិបូណ៌​ដោយ​ភោគៈ​ ​១​ ​បរិបូណ៌​ដោយ​ភាព​មិន​មាន​រោគ១​ ​បរិបូណ៌​ដោយ​សីល​ ​១​ ​បរិបូណ៌​ដោយ​ទិដ្ឋិ១​។​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636818964835285383
ទៅកាន់ទំព័រ៖