ព្រះត្រៃបិដក ភាគ ១៩

ព្រាហ្មណ​បរិស័ទ​ក្ដី​ ​គហបតិ​បរិស័ទ​ក្ដី​ ​សមណ​បរិស័ទ​ក្ដី​ ​រមែង​មិន​ក្លៀវក្លា​ ​មានមុខ​ឱន​ចុះ​ ​នេះ​ជា​ទោស​នៃ​សីលវិបត្តិ​ ​របស់​បុគ្គល​ទ្រុស្តសីល​ទី៣​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយវិញទៀត​ ​បុគ្គល​ទ្រុស្ដសីល​ ​វិបត្តិ​ចាក​សីល​ ​តែង​វង្វេង​ធ្វើ​មរណកាល​ ​នេះ​ជា​ទោស​នៃ​សីលវិបត្តិ​ ​របស់​បុគ្គល​ទ្រុស្តសីល​ទី៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយវិញទៀត​ ​បុគ្គល​ទ្រុស្ដសីល​ ​វិបត្តិ​ចាក​សីល​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្ដីស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​នេះ​ជា​ទោស​នៃ​សីលវិបត្តិ​ ​របស់​បុគ្គល​ទ្រុស្តសីល​ទី៥​។​
 [​១៦២​]​ ​អានិសង្ស​នៃ​សីលសម្បទា៥យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​បុគ្គល​មាន​សីល​ ​បរិបូណ៌​ដោយ​សីល​ ​រមែង​បាន​នូវ​គំនរ​ទ្រព្យ​ច្រើន​ ​មាន​សេចក្ដី​មិន​ប្រមាទ​ជាហេតុ​ ​នេះ​ជា​អានិសង្ស​ ​នៃ​សីលសម្បទា​ ​របស់​បុគ្គល​មាន​សីល​ទី១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​កិត្តិសព្ទ​ដ៏​ពីរោះ​របស់​បុគ្គល​មាន​សីល​ ​បរិបូណ៌​ដោយ​សីល​ ​តែង​ផ្សាយ​ទៅ​សព្វ​ទិស​ ​នេះ​ជា​អានិសង្ស​ ​នៃ​សីលសម្បទា​ ​របស់​បុគ្គល​មាន​សីល​ទី២​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​មាន​សីល​ ​បរិបូណ៌​ដោយ​សីល​ ​ចូល​ទៅ​រក​បរិស័ទ​ណាៗ​ ​ទោះ
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636818965420718868
ទៅកាន់ទំព័រ៖