ព្រះត្រៃបិដក ភាគ ១៩
ដែលជាអ្នកចេះដឹង១ ជាបុគ្គលប្រារព្ធព្យាយាម ដើម្បីលះបង់នូវធម៌ ជាអកុសល ដើម្បីញុំាងកុសលធម៌ ឲ្យដុះដាលឡើង ជាបុគ្គលមានកំឡាំងចិត្ត មានសេចក្តីសង្វាតដ៏មាំ មិនដាក់ធុរៈចោលក្នុងកុសលធម៌ទាំងឡាយ១ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលអាចនឹងកំណត់
(១) នូវសេចក្តីកើត និងសេចក្តីរលត់បាន ជាបញ្ញាដ៏បរិសុទ្ធ ជាបញ្ញាអាចទំលុះទំលាយ នូវគំនរនៃលោភៈជាដើម ជាបញ្ញាញុំាងសត្វឲ្យដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ១។
[១៦៥] សុទ្ធាវាស
(២) មាន៥យ៉ាងគឺ អវិហៈ១ អតប្បៈ១ សុទស្សៈ១ សុទស្សី១ អកនិដ្ឋ១។
(១) បានខាងឱទយព្វយញ្ញាណ ក្នុងវិបស្សនា។ (២) ទីនៅរបស់សត្វដ៏បរិសុទ្ធ គឺព្រះអនាគាមី និងព្រះខីណាស្រព។
ID: 636818966499620578
ទៅកាន់ទំព័រ៖