ព្រះត្រៃបិដក ភាគ ១៩

 [​១៦៦​]​ ​អនាគាមិ​បុគ្គល៥ពួក​គឺ​ ​លោក​ដែល​បរិនិព្វាន​ក្នុង​ពាក់កណ្តាល​អាយុ​(​១​)​ ​១​ ​លោក​ដែល​បរិនិព្វាន​ដោយ​កន្លង​ហួស​ពាក់កណ្តាល​អាយុ​(​២​)​ ​១​ ​លោក​ដែល​បរិនិព្វាន​ ​ដោយ​មិន​មាន​សេចក្តី​ព្យាយាម​(​៣​)​ ​១​ ​លោក​ដែល​បរិនិព្វាន​ ​ដោយ​សេចក្តី​ព្យាយាម​យ៉ាង​ខ្លាំង​(​៤​)​ ​១​ ​លោក​ដែល​មាន​ខ្សែ​ខាងលើ​ ​ហើយ​ទៅកាន់​អកនិដ្ឋភព​(​៥​)​ ​១​។​
 [​១៦៧​]​ ​ចេ​តោ​ខីលៈ​ ​(​សេចក្តី​រឹងត្អឹង​របស់​ចិត្ត​)​ ​មាន៥យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិន​ចុះចិត្តស៊ប់​ ​មិន​ជ្រះថ្លា​ក្នុង​ព្រះ​សាស្តា​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិន​ចុះចិត្តស៊ប់​ ​មិន​ជ្រះថ្លា​ក្នុង​ព្រះ​សាស្តា​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិន​ឱន​ទៅ​ ​ដើម្បី​ព្យាយាម​ដុត​កំ​ដៅ​កិលេស
​(​១​)​ ​បុគ្គល​ដែល​មិន​កន្លង​ពាក់កណ្តាល​អាយុ​ ​ហើយ​ដល់​នូវ​ព្រះអរហន្ត​ ​ជាទី​រំលត់​នូវ​កិលេស​ក្នុង​ពាក់កណ្តាល​អាយុ​។​ ​(​២​)​ ​បុគ្គល​ដែល​ប្រព្រឹត្ត​កន្លង​ពាក់កណ្តាល​អាយុ​ ​ហើយ​ដល់​នូវ​ព្រះ​អរហត្ត​ ​ជាទី​រំលត់​នូវ​កិលេស​។​ ​(​៣​)​ ​បុគ្គល​ដែល​មិន​លំបាក​ ​ដោយ​សេចក្តី​ព្យាយាម​ ​ហើយ​ដល់​នូវ​ព្រះ​អរហត្ត​ ​ជាទី​រំលត់​នូវ​កិលេស​ដោយ​ស្រួល​។​ ​(​៤​)​ ​បុគ្គល​ដែល​លំបាក​ ​ដោយ​សេចក្តី​ព្យាយាម​ ​ហើយ​ដល់​នូវ​ព្រះ​អរហត្ត​ ​ជាទី​រំលត់​នូវ​កិលេស​ដោយ​លំបាក​។​ ​(​៥​)​ ​បុគ្គល​ដែល​កើត​ក្នុង​ជាន់​សុទ្ធាវាស​ទាំង៥​ ​តាំង​អំពី​អ​វិ​ហៈ​ ​រហូតដល់​អកនិដ្ឋភព​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636818967101074979
ទៅកាន់ទំព័រ៖