ព្រះត្រៃបិដក ភាគ ១៩
ដើម្បីព្យាយាម ជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីព្យាយាមដុតកំដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ នេះជាសេចក្តីរឹងត្អឹងនៃចិត្តទី១ របស់ភិក្ខុនោះ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុសង្ស័យ ក្នុងព្រះធម៌១។ ភិក្ខុសង្ស័យ ក្នុងព្រះសង្ឃ១។ សង្ស័យ ងឿងឆ្ងល់ក្នុងសិក្ខា១។ ភិក្ខុក្រោធ អាក់អន់ចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានចិត្តរឹតត្អឹងក្នុងសព្រហ្មចារីបុគ្គលទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាជាបុគ្គលក្រោធ អាក់អន់ចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានចិត្តរឹតត្អឹង ក្នុងសព្រហ្មចារីបុគ្គលទាំងឡាយ ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាមដុតកំដៅកិលេស ដើម្បីព្យាយាម ជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ
ID: 636818967350199228
ទៅកាន់ទំព័រ៖