ព្រះត្រៃបិដក ភាគ ១៩

ចិត្ត​របស់​ភិក្ខុ​ណា​ ​មិន​ឱន​ទៅ​ ​ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស​ ​ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រក​បរឿយៗ​ ​ដើម្បី​ព្យាយាម​ជាប់​តទៅ​ ​នេះ​ជា​ចំណង​នៃ​ចិត្ត​ទី១​ ​របស់​ភិក្ខុ​នោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​មិនទាន់​ប្រាសចាក​តម្រេក​ក្នុង​កាយ​។​ ​សេចក្តី​បំប្រួញ​។​ ​ភិក្ខុ​មិនទាន់​ប្រាសចាក​តម្រេក​ក្នុង​រូប​។​ ​សេចក្តី​បំប្រួញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​បរិភោគ​ត្រាតែ​ឆ្អែតពេញពោះ​ ​ហើយ​ប្រក​បរឿយៗ​ ​នូវ​សេចក្ដីសុខ​ក្នុង​ទីដេក​ ​នូវ​សេចក្ដីសុខ​ ​(​ព្រោះ​ដេក​ប្រែប្រួល​ខាងស្ដាំ​ខាងឆ្វេង​)​ ​នូវ​សេចក្ដីសុខ​ ​ព្រោះ​ដេកលក់​លង់​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ព្រោះ​ប្រាថ្នា​នូវ​ពួក​ទេវតា​ជាន់​ណាមួយ​ថា​ ​ដោយ​សីល​ ​ឬវ័ត​ ​ដោយ​សេចក្ដីព្យាយាម​ ​ឬ​ព្រហ្មចារ្យ​នេះឯង​ ​សូម​ឱ្យ​អាត្មាអញ​បាន​ជា​ទេវតា​ ​(​មាន​សក្ដិ៍​ធំ​)​ ​ឬ​ទេវតា​ ​(​មាន​សក្ដិ៍​តូច​)​ ​ណាមួយ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ណា​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ព្រោះ​ប្រាថ្នា​នូវ​ពួក​ទេវតា​ណាមួយ​ថា​ ​ដោយ​សីល
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636818967906211030
ទៅកាន់ទំព័រ៖