ព្រះត្រៃបិដក ភាគ ១៩

ឬវ័ត​ ​ដោយ​ព្យាយាម​ ​ឬ​ព្រហ្មចារ្យ​នេះឯង​ ​សូម​ឱ្យ​អាត្មាអញ​ ​បាន​ជា​ទេវតា​ ​(​មាន​សក្ដិ៍​ធំ​)​ ​ឬ​ទេវតា​ ​(​មាន​សក្ដិ៍​តូច​)​ ​ណាមួយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​រមែង​មិន​ឱន​ទៅ​ ​ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស​ ​ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រក​បរឿយៗ​ ​ដើម្បី​ព្យាយាម​ជាប់​តទៅ​ ​នេះ​ជា​ចំណង​របស់​ចិត្ត​ទី៥​។​
 ​[​១៦៩​]​ ​ឥន្ទ្រិយ​មាន៥យ៉ាង​ ​គឺ​ចក្ខុន្ទ្រិយ១​ ​សោ​តិ​ន្ទ្រិយ១​ ​ឃា​និ​ន្ទ្រិយ១​ ​ជីវ្ហិន្ទ្រិយ១​ ​កាយិន្ទ្រិយ១​។​
 [​១៧០​]​ ​ឥន្ទ្រិយ​មាន៥ដទៃទៀត​ ​គឺ​សុ​ខិន្ទ្រិយ១​ ​ទុ​ក្ខិន្ទ្រិយ១​ ​សោ​មនស្សិ​ន្ទ្រិយ១​ ​ទោ​មនស្សិ​ន្ទ្រិយ១​ ​ឧបេ​ក្ខិន្ទ្រិយ១​។​
 [​១៧១​]​ ​ឥន្ទ្រិយ​មាន៥ដទៃទៀត​ ​គឺ​សទ្ធិន្ទ្រិយ១​ ​វីរិយិ​ន្ទ្រិយ១​ ​សតិ​ន្ទ្រិយ១​ ​សមា​ធិន្ទ្រិយ១​ ​បញ្ញិ​ន្ទ្រិយ១​។​
 [​១៧២​]​ ​និស្សារ​ណី​យធា​តុ​ ​(​ធាតុ​ដែល​គួរ​រលាស់​ចេញ​)​ ​មាន៥យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលដែល​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​កាម​ទាំងឡាយ​ ​ចិត្ត​រមែង​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ជ្រុលជ្រប់​នៅ​ ​ក្នុង​កាម​ទាំងឡាយ​ ​តែបើ​កាល​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​នេក្ខម្មៈ​ ​(​ការ​ចេញ​ចាក​កាម​)​ ​ចិត្ត​រមែង​ស្ទុះ​ទៅ​ ​ជ្រះថ្លា​តាំងនៅ​ចុះ​ស៊ប់​ក្នុង​នេក្ខម្មៈ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ទៅ​ល្អ​ហើយ​ ​អប់រំ​ល្អ​ហើយ​ ​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636818968367957441
ទៅកាន់ទំព័រ៖