ព្រះត្រៃបិដក ភាគ ១៩
ចេញល្អហើយ រួចស្រឡះហើយ ប្រាសចេញហើយ ចាកកាមទាំងឡាយ អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ ក្តៅក្រហាយ តែងកើតឡើងព្រោះកាមជាបច្ច័យ ភិក្ខុនោះ រួចហើយចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ រមែងមិនទទួលនូវវេទនានោះ នេះជាការរលាស់ចេញនូវកាមទាំងឡាយ ដែលព្រះមានព្រះភាគសំដែងហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែលភិក្ខុធ្វើទុកក្នុងចិត្ត នូវព្យាបាទ ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់ នៅក្នុងព្យាបាទ តែបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនព្យាបាទ ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងការមិនព្យាបាទ ចិត្តរបស់ភិក្ខុនោះ ឈ្មោះថា ទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះហើយ ប្រាសចេញហើយចាកព្យាបាទ អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ ក្តៅក្រហាយ តែងកើតឡើងព្រោះព្យាបាទជាបច្ច័យ ភិក្ខុនោះ រួចហើយចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ រមែងមិនទទួលនូវវេទនានោះ នេះជាការរលាស់ចេញ នូវព្យាបាទ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែល
ID: 636818968666024489
ទៅកាន់ទំព័រ៖