ព្រះត្រៃបិដក ភាគ ១៩
ភិក្ខុធ្វើទុកក្នុងចិត្ត នូវសេចក្តីបៀតបៀន ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់ នៅក្នុងការបៀតបៀន តែបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវការមិនបៀតបៀន ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងការមិនបៀតបៀន ចិត្តរបស់ភិក្ខុនោះ ឈ្មោះថា ទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះហើយ ប្រាសចេញហើយចាកការបៀតបៀន អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ ក្តៅក្រហាយ តែងកើតឡើង ព្រោះការបៀតបៀនជាបច្ច័យ ភិក្ខុនោះ រួចហើយចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ រមែងមិនទទួល នូវវេទនានោះ នេះជាការរលាស់ចេញ នូវការបៀតបៀន ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែលភិក្ខុ ធ្វើទុកក្នុងចិត្ត នូវរូបទាំងឡាយ ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់ នៅក្នុងរូបទាំងឡាយ តែបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវអរូប ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងអរូប ចិត្តរបស់ភិក្ខុនោះ ឈ្មោះថា ទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចល្អហើយ ប្រាសចេញហើយចាករូបទាំងឡាយ អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ ក្តៅក្រហាយ តែងកើតឡើងព្រោះរូប ជាបច្ច័យ ភិក្ខុនោះ
ID: 636818968897627736
ទៅកាន់ទំព័រ៖