ព្រះត្រៃបិដក ភាគ ១៩

រួចហើយ​ចាក​រូប​ទាំងឡាយ​នោះ​ ​ភិក្ខុ​នោះ​ ​រមែង​មិន​ទទួល​នូវ​វេទនា​នោះ​ ​នេះ​ជា​ការ​រលាស់​ចេញ​ ​នូវ​រូប​ទាំងឡាយ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយវិញទៀត​ ​កាលដែល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សក្កា​យៈ​ ​(​បញ្ចក្ខន្ធ​)​ ​ចិត្ត​រមែង​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ជ្រុលជ្រប់​ ​នៅ​ក្នុង​សក្កា​យៈ​ ​តែបើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ការ​រលត់​ទៅ​នៃ​សក្កា​យៈ​ ​ចិត្ត​រមែង​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ ​ចុះ​ស៊ប់​ ​ក្នុង​ការ​រលត់​ទៅ​នៃ​សក្កា​យៈ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ទៅ​ល្អ​ហើយ​ ​អប់រំ​ល្អ​ហើយ​ ​ចេញ​ល្អ​ហើយ​ ​រួច​ស្រឡះ​ហើយ​ ​ប្រាស​ចេញ​ហើយ​ចា​ក​សក្កា​យៈ​ ​អាសវៈ​ទាំងឡាយ​ណា​ ​ជាស​ភាវៈ​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ ​តែង​កើតឡើង​ព្រោះ​សក្កា​យ​ជា​បច្ច័យ​ ​ភិក្ខុ​នោះ​ ​រួចហើយ​ចាក​អាសវៈ​ទាំងឡាយ​នោះ​ ​ភិក្ខុ​នោះ​ ​រមែង​មិន​ទទួល​នូវ​វេទនា​នោះ​ ​នេះ​ជា​ការ​រលាស់​ចេញ​ ​នូវ​សក្កា​យៈ​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ១​។​ ​
 [​១៧៣​]​ ​វិ​មុត្តាយតនៈ​ ​(​ហេតុ​ជា​គ្រឿង​រួច​)​ ​មាន៥យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះ​សាស្តា​ ​ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ​ ​ដែល​គួរ​ដល់​ឋានៈ​ជា​គ្រូ​ ​រមែង​សំដែងធម៌​ដល់​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះ​សាស្តា​ ​ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ​ ​ដែល​គួរ​ដល់​ឋានៈ​ជា​គ្រូ​ ​រមែង​សំដែងធម៌​ដល់​ភិក្ខុ​ ​យ៉ាង​ណាៗ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636818969211685699
ទៅកាន់ទំព័រ៖