ព្រះត្រៃបិដក ភាគ ១៩

បាន​នូវ​ផ្ទៃ​ដៃ​ ​និង​ផ្ទៃ​ជើង​ ​ដ៏​ទន់ល្វន់​ផង​ ​ជន​ទាំងឡាយ​ ​ដែល​ជា​អ្នក​ឈ្លាស​ ​ក្នុង​ការ​ទាយ​នូវ​ព្យញ្ជនៈ​ ​និង​និមិត្ត​ ​នាំគ្នា​ទាយ​ ​(​ព្រះ​តថាគត​)​ ​ព្រោះ​ហេតុ​ដែល​ព្រះ​តថាគត​ ​បាន​ឲ្យ​នូវ​ខាទនីយ​ ​ភោជនីយាហារ​ ​ទើបបាន​នូវ​ខាទនីយ​ ​ភោជនីយាហារ​ ​មាន​រស​ ​(​ជាតិ​ដ៏​ថ្លៃថ្លា​)​។​ ​លក្ខណៈ​នោះ​ ​មិនមែន​ជា​គ្រឿង​ឆ្លុះ​បំភ្លឺ​សេចក្តី​ដល់​តថាគត​ ​ដែល​នៅជា​គ្រហស្ថ​ប៉ុណ្ណោះទេ​ ​ទោះបី​តថាគត​ ​ចេញទៅ​បួស​ ​ក៏​គង់​បាន​ទួល​ផល​នោះ​ដែរ​ ​អ្នក​ដែល​បាន​នូវ​ខាទនីយ​ភោជនីយាហារ​ ​មាន​រសជាតិ​ដ៏​ឧត្តម​ ​ហៅថា​ ​អ្នក​កាត់​បង់​នូវ​ចំណង​របស់​គ្រហស្ថ​ទាំងអស់​បាន​។​

 [​១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​(​អាស្រ័យ​)​ ​នូវ​ជាតិ​ពីមុន​ ​ភព​ពីមុន​ ​លំនៅ​ពីមុន​ ​កើតជា​មនុស្ស​ ​ក្នុង​កាលពីមុន​ ​ជា​អ្នក​បាន​សង្គ្រោះ​ ​ដល់​ពពួក​ជន​ ​ដោយ​សង្គហវត្ថុ៤ប្រការ​ ​គឺ​ទាន១​ ​ពាក្យជា​ទីស្រឡាញ់១​ ​ការប្រព្រឹត្ត​ ​ដែល​ជា​ប្រយោជន៍១​ ​ការ​តាំងខ្លួន​ស្មើ​ ​គឺ​មិន​ប្រកាន់ខ្លួន១​។​ ​ព្រះ​តថាគត​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏បាន​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ ​ព្រោះ​កុសលកម្ម​ ​ដែល​ព្រះ​តថាគត​ ​បាន​ធ្វើ​សន្សំ​ ​បណ្តុះបណ្តាល​ ​ឲ្យ​ធំ​ទូលាយ​នោះ​ឯង​។​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636818883513434040
ទៅកាន់ទំព័រ៖