ព្រះត្រៃបិដក ភាគ ១៩

ភិក្ខុ​នោះ​ ​រមែង​ជា​អ្នកដឹង​ច្បាស់​នូវ​អត្ថ​ផង​ ​ដឹង​ច្បាស់​នូវ​ធម៌​ផង​ ​ក្នុង​ធម៌​នោះ​យ៉ា​ងនោះៗ​។​ ​បាមោជ្ជៈ​ ​(​សេចក្តី​រីករាយ​)​ ​រមែង​កើត​ដល់​ភិក្ខុ​នោះ​ ​ដែល​ជា​អ្នកដឹង​ច្បាស់​នូវ​អត្ថ​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​លុះ​ភិក្ខុ​មាន​សេចក្តី​រីករាយ​ហើយ​ ​បីតិ​ក៏​រមែង​កើតឡើង​ ​កាលបើ​ចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​នាមកាយ​ក៏​ស្ងប់​រម្ងាប់​ ​ភិក្ខុ​មាន​នាមកាយ​ស្ងប់​រម្ងាប់​ហើយ​ ​រមែង​ទទួល​នូវ​សេចក្តី​សុខ​ ​លុះ​ប្រកបដោយ​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​រមែង​ដំ​កល់​មាំ​ ​នេះ​ជា​ ​វិ​មុត្តាយតនៈ​ ​ទី១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​សាស្តា​ ​ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ​ ​ដែល​គួរ​ដល់​ឋានៈ​ជា​គ្រូ​ ​មិន​សំដែងធម៌​ដល់​ភិក្ខុ​ទេ​ ​តែថា​ ​ភិក្ខុ​នោះ​ ​រមែង​សំដែងធម៌​ ​ដែល​ខ្លួន​បាន​ស្តាប់​មក​ហើយ​យ៉ាងណា​ ​បាន​រៀន​មក​ហើយ​យ៉ាងណា​ ​ដោយ​សេចក្តី​ពិស្តារ​ ​ដល់​ជន​ទាំងឡាយ​ដទៃ​។​ ​សេចក្តី​បំប្រួញ​។​ ​តែថា​ភិក្ខុ​នោះ​ ​ធ្វើ​នូវ​ការ​ស្វាធ្យាយន៍​នូវ​ធម៌​ ​ដែល​ខ្លួន​បាន​ស្តាប់​មក​ហើយ​យ៉ាងណា​ ​បាន​រៀន​មក​ហើយ​យ៉ាងណា​ ​ដោយ​សេចក្តី​ពិស្តារ​។​បេ​។​ ​តែថា​ ​ភិក្ខុ​នោះ​ ​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ដោយចិត្ត​ ​ជញ្ជឹង​ក្នុង​ចិ​ត្ត​រឿយ​ៗ​ ​ចំពោះ​ធម៌​ ​ដែល​ខ្លួន​បាន​ស្តាប់​មក​ហើយ​យ៉ាងណា​ ​រៀន​មក​ហើយ​យ៉ាងណា​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636818969430668224
ទៅកាន់ទំព័រ៖