ព្រះត្រៃបិដក ភាគ ១៩
ពួកធម៌ប្រាំៗនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយដោយប្រពៃ យើងទាំងអស់គ្នា គប្បីសង្គាយនា ក្នុងធម៌ទាំងនោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
ចប់ ពួកធម៌ប្រាំៗ ដែលរាប់ចូលក្នុងការសង្គាយនា។
[១៧៥] ម្នាលអាវុសោទាំងឡាយ ពួកធម៌ប្រាំមួយៗ ដែលព្រះមានព្រះភាគអង្គនោះ។បេ។ ជាសម្មាសម្ពុទ្ធ ទ្រង់សំដែងទុកដោយប្រពៃ យើងទាំងអស់គ្នា គប្បីសង្គាយនា ក្នុងធម៌ទាំងនោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌ប្រាំមួយៗ តើដូចម្តេច។ អាយតនៈខាងក្នុង៦យ៉ាងគឺ អាយតនៈគឺ ភ្នែក១ អាយតនៈគឺ ត្រចៀក១ អាយតនៈគឺ ច្រមុះ១ អាយតនៈគឺ អណ្តាត១ អាយតនៈគឺ កាយ១ អាយតនៈគឺ ចិត្ត១។
[១៧៦] អាយតនៈខាងក្រៅ៦យ៉ាងគឺ អាយតនៈគឺ រូប១ អាយតនៈគឺ សំឡេង១ អាយតនៈគឺ ក្លិន១ អាយតនៈគឺ រស១ អាយតនៈគឺ សម្ផ័ស្ស១ អាយតនៈគឺ ធម៌
(១) ១។
(១) បានដល់វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងអនិទស្សនរូប (រូបមើលមិនឃើញ) និងអបដិឃរូប (រូបប៉ះពាល់មិនបាន) និងអសង្ខតធាតុ (និព្វាន)។ អាយតនវិភង្គ អភិធម្ម។
ID: 636818970499709370
ទៅកាន់ទំព័រ៖