ព្រះត្រៃបិដក ភាគ ១៩

 [​១៨៣​]​ ​អគារវៈ​ ​(​សេចក្តី​មិន​គោរព​)​៦យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា១​ ​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​សេចក្តី​កោតក្រែង​ក្នុង​ព្រះធម៌១​ ​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​សេចក្តី​កោតក្រែង​ក្នុង​ព្រះសង្ឃ១​ ​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​សេចក្តី​កោតក្រែង​ក្នុង​សិក្ខា១​ ​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​សេចក្តី​កោតក្រែង​ក្នុង​អប្បមាទ​ធម៌១​ ​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​សេចក្តី​កោតក្រែង​ក្នុង​បដិ​សន្ថា​រៈ១​។​
 [​១៨៤​]​ ​សគារវៈ​ ​(​សេចក្តី​គោរព​)​ ​៦យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សេចក្តី​គោរព​ ​ប្រកបដោយ​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា១​ ​ប្រកបដោយ​សេចក្តី​គោរព​ ​ប្រកបដោយ​សេចក្តី​កោតក្រែង​ក្នុង​ព្រះធម៌១​ ​ប្រកបដោយ​សេចក្តី​គោរព​ ​ប្រកបដោយ​សេចក្តី​កោតក្រែង​ក្នុង​ព្រះសង្ឃ១​ ​ប្រកបដោយ​សេចក្តី​គោរព​ ​ប្រកបដោយ​សេចក្តី​កោតក្រែង​ក្នុង​សិក្ខា១​ ​ប្រកបដោយ​សេចក្តី​គោរព​ ​ប្រកបដោយ​សេចក្តី​កោតក្រែង​ក្នុង​អប្បមាទ​ធម៌១​ ​ប្រកបដោយ​សេចក្តី​គោរព​ ​ប្រកបដោយ​សេចក្តី​កោតក្រែង​ក្នុង​បដិ​សន្ថា​រៈ១​។​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636818971317676155
ទៅកាន់ទំព័រ៖