ព្រះត្រៃបិដក ភាគ ១៩

 [​១៨៥​]​ ​សោ​មនស្សុ​ប​វិចារ​ ​(​ធម៌​ជា​គ្រឿង​គន់គិត​ប្រកបដោយ​សោមនស្ស​)​ ​៦យ៉ាងគឺ​ ​បុគ្គល​ឃើញ​រូប​ដោយ​ភ្នែក​ ​ក៏​គន់គិត​នូវ​រូប​ ​ដែល​គួរ​ជាទី​តាំង​ ​នៃ​សោមនស្ស១​។​ ​ស្តាប់​សម្លេង​ដោយ​ត្រចៀក​.​.​.​១​។​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​១​។​ ​ទទួល​រស​ដោយ​អណ្តាត​.​.​១​។​ ​ពាល់ត្រូវ​សម្ផស្ស​ដោយ​កាយ​.​.​១​។​ ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ ​ក៏​គន់គិត​នូវ​ធម្មារម្មណ៍​ ​ដែល​គួរ​ជាទី​តាំង​ ​នៃ​សោមនស្ស១​។​
 [​១៨៦​]​ ​ទោ​មនស្សុ​ប​វិចារ​ ​(​ធម៌​ជា​គ្រឿង​គន់គិត​ប្រកបដោយ​ទោមនស្ស​)​ ​៦យ៉ាងគឺ​ ​បុគ្គល​ឃើញ​រូប​ដោយ​ភ្នែក​ ​ក៏​គន់គិត​នូវ​រូប​ ​ដែល​គួរ​ជាទី​តាំង​ ​នៃ​ទោមនស្ស១​។​ ​ស្តាប់​សម្លេង​ដោយ​ត្រចៀក​.​.​.​១​។​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​១​។​ ​ទទួល​រស​ដោយ​អណ្តាត​.​.​១​។​ ​ពាល់ត្រូវ​សម្ផស្ស​ដោយ​កាយ​.​.​១​។​ ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ ​ក៏​គន់គិត​នូវ​ធម្មារម្មណ៍​ ​ដែល​គួរ​ជាទី​តាំង​ ​នៃ​ទោមនស្ស១​។​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636818971617003275
ទៅកាន់ទំព័រ៖