ព្រះត្រៃបិដក ភាគ ១៩
[១៨៧] ឧបេក្ខូបវិចារ (ធម៌ជាគ្រឿងគន់គិតប្រកបដោយឧបេក្ខា) ៦យ៉ាងគឺ បុគ្គលឃើញរូបដោយភ្នែក ក៏គន់គិតនូវរូប ដែលគួរជាទីតាំង នៃឧបេក្ខា១។ ស្តាប់សម្លេងដោយត្រចៀក...១។ ធុំក្លិនដោយច្រមុះ..១។ ទទួលរសដោយអណ្តាត..១។ ពាល់ត្រូវសម្ផស្សដោយកាយ..១។ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ក៏គន់គិតនូវធម្មារម្មណ៍ ដែលគួរជាទីតាំង នៃឧបេក្ខា១។
[១៨៨] សារាណីយធម៌ (ធម៌គួររលឹក) ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ តម្កល់នូវកាយកម្មប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីសាមគ្គី ដើម្បីឯកីភាព (ភាពតែពួកមួយ១)។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុតម្កល់នូវវចីកម្ម ប្រកបដោយមេត្តា១។ ភិក្ខុតម្កល់នូវមនោកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក។បេ។ ប្រព្រឹត្តទៅដើម្បីឯកីភាព១។ ម្នាល
ID: 636818971929781165
ទៅកាន់ទំព័រ៖