ព្រះត្រៃបិដក ភាគ ១៩

អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​បរិភោគ​មិន​ចែកមុខ​របស់​ ​ឬបុគ្គល​(​១​)​ ​ដោយ​លាភ​ទាំងឡាយ​ ​ដែល​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​ដោយហោចទៅ​ ​សូម្បី​លាភ​ត្រឹមតែ​របស់​ដែល​មាន​ក្នុង​បាត្រ​ ​គឺជា​អ្នកមាន​ការ​បរិភោគ​ ​ជា​សាធារណៈ​ ​ដោយ​សព្រហ្មចារី​ទាំងឡាយ​ ​ដែល​មាន​សីល​ ​នេះ​ជា​ធម៌​គួរ​រលឹក​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ឯ​កី​ភាព​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមានសីល​ស្មើគ្នា​ ​ដោយ​សព្រហ្មចារី​ទាំងឡាយ​ ​ក្នុង​សីល​ទាំងឡាយ​ ​ដែល​ជា​សីល​មិន​ដាច់​ ​មិន​ធ្លុះ​ ​មិន​ពពាល​ ​មិន​ពព្រុស​ ​ជា​សីល​រួចខ្លួន​ ​គឺ​មិនជា​ខ្ញុំ​តណ្ហា​ ​ដែល​វិញ្ញូ​ជន​សរសើរ​ហើយ​ ​មិន​មាន​តណ្ហា​ ​និង​ទិដ្ឋិ​ ​ប៉ះពាល់​បាន​ ​ជា​សីល​ប្រព្រឹត្តទៅ​ដើម្បី​សមាធិ​ ​ទាំង​ទី​ចំពោះមុខ​ ​ទាំង​ទី​កំបាំងមុខ​ ​នេះ​ជា​ធម៌​គួរ​រលឹក​។​បេ​។​ ​ប្រព្រឹត្តទៅ​ដើម្បី​ឯ​កី​ភាព​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​មាន​ពីរ​យ៉ាង​ ​គឺ​ចែកមុខ​អាមិស​ ​ថា​ ​អាត្មាអញ​ ​នឹង​ឲ្យ​វត្ថុ​ប៉ុណ្ណេះ​ ​មិន​ឲ្យ​ប៉ុណ្ណេះ១​ ​ចែកមុខ​បុគ្គល​ថា​ ​ឲ្យ​ដល់​អ្នកនោះ​ ​មិន​ឲ្យ​ដល់​អ្នកនោះ១​។​ ​ការ​បរិភោគ​វៀរចាក​ហេតុ​ទាំងពីរ​នេះ​ ​ឈ្មោះថា​ ​បរិភោគ​មិន​ចែកមុខ​របស់​ ​ឬបុគ្គល​ ​គឺ​ខ្លួន​បរិភោគ​យ៉ាងណា​ ​ក៏​ឲ្យ​គេ​យ៉ាងនោះ​ ​ហើយ​មិនរើសមុខ​បុគ្គល​ផង​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636818972292341903
ទៅកាន់ទំព័រ៖