ព្រះត្រៃបិដក ភាគ ១៩

ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​មាន​សេចក្តី​យល់ឃើញ​ស្មើគ្នា​ ​នឹង​សព្រហ្មចារី​ធម៌​ទាំងឡាយ​ ​ក្នុង​ទិដ្ឋិ​ដ៏​ប្រសើរ​ ​ជាទី​ស្រោចស្រង់​សត្វ​ ​ប្រព្រឹត្តទៅ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​ដោយ​ប្រពៃ​ ​ដល់​អ្នកធ្វើ​តាម​ទិដ្ឋិ​នោះ​ ​ទាំង​ទី​ចំពោះមុខ​ ​ទាំង​ទី​កំបាំងមុខ​ ​នេះ​ជា​ធម៌​គួរ​រលឹក​ ​ធ្វើ​សេចក្តី​ស្រឡាញ់​ ​ធ្វើ​សេចក្តី​គោរព​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សង្គ្រោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​សាមគ្គី​ ​ដើម្បី​ឯ​កី​ភាព​។​
 [​១៨៩​]​ ​មូលហេតុ​នៃ​សេចក្តី​វិវាទ៦យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​ក្រោធ​ ​ចង​សេចក្តី​ក្រោធ​ទុក​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ណា​មាន​សេចក្តី​ក្រោធ​ ​ចង​សេចក្តី​ក្រោធ​ទុក​ ​ភិក្ខុ​នោះ​មិន​មាន​សេចក្តី​គោរព​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា​ខ្លះ​ ​មិន​មាន​សេចក្តី​គោរព​កោតក្រែង​ ​ក្នុង​ព្រះធម៌​ខ្លះ​ ​មិន​មាន​សេចក្តី​គោរព​កោតក្រែង​ ​ក្នុង​ព្រះសង្ឃ​ខ្លះ​ ​ជា​អ្នក​មិន​ធ្វើឲ្យ​បរិបូណ៌​ក្នុង​សិក្ខា​ខ្លះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ណាមួយ​ ​មិន​មាន​សេចក្តី​គោរព​ ​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា​ ​ក្នុង​ព្រះធម៌​។​បេ​។​ ​ក្នុង​ព្រះសង្ឃ​។​បេ​។​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636818972570287800
ទៅកាន់ទំព័រ៖