ព្រះត្រៃបិដក ភាគ ១៩
ជាអ្នកមិនធ្វើឲ្យបរិបូណ៌ក្នុងសិក្ខា។ ភិក្ខុនោះ រមែងបង្កវិវាទក្នុងសង្ឃ ដែលជាវិវាទកើតឡើង ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនចំរើនដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ បើលោកទាំងឡាយ ឃើញមូលហេតុនៃវិវាទ មានសភាពយ៉ាងនេះខាងក្នុង ឬខាងក្រៅហើយ។ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយត្រូវព្យាយាម ដើម្បីលះមូលហេតុនៃវិវាទ ដ៏លាមកនោះចេញ។ ម្នាលអាវុសោទាំងឡាយ បើលោកទាំងឡាយ មិនឃើញមូលហេតុនៃវិវាទមានសភាពយ៉ាងនេះ ខាងក្នុង ឬខាងក្រៅទេ។ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយ ត្រូវប្រតិបត្តិ ដើម្បីមិនឲ្យមូលហេតុនៃវិវាទ ដ៏លាមកនោះជាប់តាមតទៅ។ ការលះមូលហេតុនៃវិវាទដ៏លាមកនុ៎ះ រមែងមានយ៉ាងនេះ ការមិនមានមូលហេតុនៃវិវាទដ៏លាមកនុ៎ះ ជាប់តាមតទៅ រមែងមានយ៉ាងនេះ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណ និងវាយឫកស្មើ១។ ជាអ្នកមានសេចក្តីឫស្សា និងកំណាញ់១។
ID: 636818972835362962
ទៅកាន់ទំព័រ៖