ព្រះត្រៃបិដក ភាគ ១៩
            
        
        
            
            
                
                ម្នាលអាវុសោទាំងឡាយ បើលោកទាំងឡាយ មិនពិចារណាឃើញ មូលហេតុនៃវិវាទ មានសភាពយ៉ាងនេះ ខាងក្នុង ឬខាងក្រៅទេ។ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយ ត្រូវប្រតិបត្តិ ដើម្បីមិនឲ្យមានមូលហេតុ នៃវិវាទដ៏លាមកនោះឯង ជាប់តាមតទៅបាន។ ការលះមូលហេតុនៃវិវាទដ៏លាមកនុ៎ះ រមែងមានយ៉ាងនេះ ការមិនមានមូលហេតុនៃវិវាទ ដ៏លាមកជាប់តាមតទៅ រមែងមានយ៉ាងនេះ១។
 [១៩០] ធាតុ៦យ៉ាងគឺ ធាតុដី១ ធាតុទឹក១ ធាតុភ្លើង១ ធាតុខ្យល់១ ធាតុអាកាស១ ធាតុវិញ្ញាណ១។
 [១៩១] និស្សារណីយធាតុ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា មេត្តាចេតោវិមុត្តិ ខ្ញុំបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា ព្យាបាទ នៅតែគ្របសង្កត់ចិត្តខ្ញុំបាន។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ
            
            
         
        
            
                ID: 636818973442227672 
                
            
            
                ទៅកាន់ទំព័រ៖