ព្រះត្រៃបិដក ភាគ ១៩
មានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ។ ម្នាលអាវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ មុទិតាចេតោវិមុត្តិ ដែលភិក្ខុបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា សេចក្តីមិនត្រេកអរ នៅតែគ្របសង្កត់ចិត្តភិក្ខុនោះបាន ហេតុនេះមិនដែលមាន។ ម្នាលអាវុសោទាំងឡាយ ព្រោះមុទិតាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់ចេញ នូវសេចក្តីមិនត្រេកអរ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា ឧបេក្ខាចេតោវិមុត្តិ ខ្ញុំបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា រាគៈ នៅតែគ្របសង្កត់ចិត្តខ្ញុំបាន។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ។
ID: 636818974194460698
ទៅកាន់ទំព័រ៖