ព្រះត្រៃបិដក ភាគ ១៩
ដែលភិក្ខុបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា ភិក្ខុនោះនឹងមានវិញ្ញាណរលឹកតាមនូវនិមិត្ត ហេតុនេះមិនដែលមាន។ ម្នាលអាវុសោទាំងឡាយ ព្រោះអនិមិត្តាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់ចេញ នូវនិមិត្តទាំងអស់១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា កាលបើសេចក្តីប្រកាន់របស់ខ្ញុំថា អាត្មាអញមានដូច្នេះ អស់រលីងទៅហើយ ខ្ញុំក៏ពិចារណាមិនឃើញថា របស់ឈ្មោះនេះ គឺអាត្មាអញ នៅមាន ដូច្នេះដែរ តែថា ប្រួញគឺសេចក្តីសង្ស័យ ងឿងឆ្ងល់ នៅតែគ្របសង្កត់ចិត្តខ្ញុំបាន។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ។ ម្នាលអាវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ កាលបើសេចក្តីប្រកាន់របស់ភិក្ខុនោះថា អាត្មាអញ មាន ដូច្នេះ អស់រលីងទៅហើយ
ID: 636818974700779657
ទៅកាន់ទំព័រ៖