ព្រះត្រៃបិដក ភាគ ១៩

ភិក្ខុ​នោះ​ ​ក៏​ពិចារណា​មិនឃើញ​ថា​ ​របស់​ឈ្មោះ​នេះ​ ​គឺ​អាត្មាអញ​ ​នៅ​មាន​ដូច្នេះ​ដែរ​ ​តែថា​ប្រួញ​ ​គឺ​សេចក្តី​សង្ស័យ​ ​ងឿងឆ្ងល់​ ​នៅតែ​គ្រប​សង្កត់ចិត្ត​ភិក្ខុ​នោះ​ ​ហេតុនេះ​មិនដែល​មាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រោះ​ការ​គាស់រំលើង​សេចក្តី​ប្រកាន់​ថា​ ​អាត្មា​នៅ​មាន​ ​ដូច្នេះ​នុ៎ះ​ ​ចេញ​បាន​ ​ជា​គ្រឿងរ​លាស់​ចេញ​នូវ​ប្រួញ​ ​គឺ​សេចក្តី​សង្ស័យ​ ​ងឿងឆ្ងល់​បាន១​។​
 [​១៩២​]​ ​អនុ​ត្ត​រិយៈ​ ​(​ធម្មជាត​ប្រសើរ​បំផុត​)​ ​មាន៦យ៉ាង​ ​គឺ​ ​ទស្សនា​នុ​ត្ត​រិយៈ​ ​(​ប្រសើរ​បំផុត​ដោយ​ការ​ឃើញ​)​១​ ​សវ​នា​នុ​ត្ត​រិយៈ​ ​(​ប្រសើរ​បំផុត​ដោយ​ការ​ស្តាប់​)​១​ ​លា​ភានុ​ត្ត​រិយៈ​ ​(​ប្រសើរ​បំផុត​ដោយ​ការបាន​)​១​ ​សិក្ខា​នុ​ត្ត​រិយៈ​ ​(​ប្រសើរ​បំផុត​ដោយ​ការសិក្សា​)​១​ ​បា​រិច​រិយា​នុ​ត្ត​រិយៈ​ ​(​ប្រសើរ​បំផុត​ដោយ​ការបម្រើ​)​១​ ​អនុ​ស្ស​តានុ​ត្ត​រិយៈ​ ​(​ប្រសើរ​បំផុត​ដោយ​ការ​រលឹក​រឿយ​ៗ​)​១​។​
 [​១៩៣​]​ ​ទីតាំង​នៃ​អនុស្សតិ​មាន៦យ៉ាង​ ​គឺ​ពុទ្ធានុស្សតិ១​ ​ធម្មា​នុស្ស​តិ១​ ​សង្ឃានុស្សតិ១​ ​សីលានុស្សតិ១​ ​ចា​គា​នុស្ស​តិ១​ ​ទេ​វតានុស្ស​តិ១​។​
 [​១៩៤​]​ ​ធម៌​ជា​គ្រឿង​នៅ​ដ៏​ទៀងទាត់​ ​(​របស់​ព្រះ​ខីណាស្រព​)​ ​មាន៦យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636818975086391713
ទៅកាន់ទំព័រ៖