ព្រះត្រៃបិដក ភាគ ១៩

ឃើញ​រូប​ដោយ​ចក្ខុ​ ​ក៏​មិន​ត្រេកអរ​ ​មិន​អន់ចិត្ត​ ​គឺជា​បុគ្គល​នៅ​ព្រងើយ​ ​តែ​មានសតិ​ ​និង​សម្បជញ្ញៈ១​។​ ​ឮ​សំឡេង​ដោយ​ត្រចៀក​។​បេ​។​ ​ធុំក្លិន​ដោយ​ច្រមុះ​។​បេ​។​ ​ទទួល​រស​ដោយ​អណ្តាត​។​បេ​។​ ​ពាល់​ត្រូវ​សម្ផ័​ស្ស​ដោយ​កាយ​។​បេ​។​ ​ដឹង​ធម្មារម្មណ៍​ដោយចិត្ត​ ​មិន​ត្រេកអរ​ ​មិន​អន់ចិត្ត​ ​គឺជា​បុគ្គល​នៅ​ព្រងើយ​ៗ​ ​តែ​មានសតិ​ ​និង​សម្បជញ្ញៈ១​។​
 [​១៩៥​]​ ​អភិ​ជាតិ​ ​(​កំណើត​)​ ​មាន៦យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​កើត​ក្នុង​ត្រកូល​ខ្មៅ​ ​(​ត្រកូល​ទាប​)​ ​ហើយ​ប្រព្រឹត្ត​ធម៌​ខ្មៅ​ ​(​ទុច្ចរិត​)​ ​ទៀត១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​កើត​ក្នុង​ត្រកូល​ខ្មៅ​ ​ហើយ​ប្រព្រឹត្ត​ធម៌​ស​ ​(​សុចរិត​)​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​កើត​ក្នុង​ត្រកូល​ខ្មៅ​ ​ហើយ​ប្រព្រឹត្ត​ធម៌​មិន​ខ្មៅ​ ​មិន​ស​ ​គឺ​ព្រះនិព្វាន១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​កើត​ក្នុង​ត្រ​កូល​ស​ ​(​ត្រកូល​ខ្ពស់​)​ ​ហើយ​ប្រព្រឹត្ត​ធម៌​ស១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​កើត​ក្នុង​ត្រ​កូល​ស​ ​ហើយ​ប្រព្រឹត្ត​ធម៌​ខ្មៅ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636818975421250866
ទៅកាន់ទំព័រ៖