ព្រះត្រៃបិដក ភាគ ១៩
[២០១] សទ្ធម្ម (ធម៌របស់សប្បុរស) មាន៧យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកជឿ១ ខ្មាសបាប១ ខ្លាចបាប១ មានការចេះដឹងច្រើន១ ផ្តើមសេចក្តីព្យាយាម១ ប្រុសស្មារតី១ មានប្រាជ្ញា១។
[២០២] សប្បុរិសធម៌ មាន៧យ៉ាង (ទៀត) ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្គាល់នូវហេតុ១ ជាអ្នកស្គាល់នូវផល (របស់ហេតុ)១ ជាអ្នកស្គាល់ខ្លួន១ ជាអ្នកស្គាល់ប្រមាណ (ក្នុងភោជន)១ ជាអ្នកស្គាល់កាលគួរ១ ជាអ្នកស្គាល់បរិស័ទ១ ជាអ្នកស្គាល់បុគ្គល (គួរគប់ និងមិនគួរគប់)១។
[២០៣] និទ្ទសវត្ថុ
(១) មាន៧យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានបំណងដ៏ក្លៀវក្លា ក្នុងការសមាទានសិក្ខា មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការសមាទានសិក្ខាតទៅ១ មានបំណងដ៏ក្លៀវក្លា ក្នុងការពិចារណាធម៌ មិនប្រាសចាកសេចក្តីស្រឡាញ់ក្នុងការ
(១) ប្រែថា ហេតុនៃភិក្ខុមានអាយុ១០ឆ្នាំ។ តែពាក្យនេះ លោកសំដៅយកព្រះខីណាស្រព ព្រោះលោកសូម្បីបរិនិព្វានពីអាយុ១០ឆ្នាំ ក៏លោកលែងមានអាយុ១ឆ្នាំតទៅខាងមុខទៀត។ មិនត្រឹមតែ១០ឆ្នាំប៉ុណ្ណោះឡើយ សូម្បី៩ឆ្នាំ (រហូតដល់) ១ថ្ងៃ ឬ១យាម ក៏លែងមាន ព្រោះលោកលែងមានបដិសន្ធិទៀត (អដ្ឋកថា)។
ID: 636818976933247347
ទៅកាន់ទំព័រ៖