ព្រះត្រៃបិដក ភាគ ១៩

ពិចារណា​ធម៌​តទៅ១​ ​មានបំណង​ដ៏​ក្លៀវក្លា​ ​ក្នុង​ការ​កំចាត់​បង់​នូវ​ឥច្ឆា​ ​គឺ​តណ្ហា​ ​មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​ក្នុង​ការ​កំចាត់​បង់​នូវ​ឥច្ឆា​ ​គឺ​តណ្ហា​តទៅ១​ ​មានបំណង​ដ៏​ក្លៀវក្លា​ ​ក្នុង​ការ​ស្ងប់ស្ងាត់​ ​មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​ក្នុង​ការ​ស្ងប់ស្ងាត់​តទៅ១​ ​មានបំណង​ដ៏​ក្លៀវក្លា​ ​ក្នុង​ការ​ប្រារព្ធ​ព្យាយាម​ ​មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​ក្នុង​ការ​ប្រារព្ធ​ព្យាយាម​តទៅ១​ ​មានបំណង​ដ៏​ក្លៀវក្លា​ ​ក្នុង​ការ​រលឹក​ ​និង​ភាវៈ​នៃ​ខ្លួន​មាន​ប្រាជ្ញា​ចាស់​ ​មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​ក្នុង​ការ​រលឹក​ ​និង​ភាវៈ​នៃ​ខ្លួន​មាន​ប្រាជ្ញា​ចាស់​តទៅ១​ ​មានបំណង​ក្នុង​ការ​ត្រាស់​ដឹង​ដោយ​ទិដ្ឋិ​ ​គឺ​ឃើញ​នូវ​មគ្គ​ ​មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​ក្នុង​ការ​ត្រាស់​ដឹង​ដោយ​ទិដ្ឋិ​តទៅ១​។​
 [​២០៤​]​ ​សញ្ញា​មាន៧យ៉ាងគឺ​ ​អនិច្ចសញ្ញា១​ ​អនត្តសញ្ញា១​ ​អសុភ​សញ្ញា១​ ​អាទីនវសញ្ញា១​ ​បហា​ន​សញ្ញា១​ ​វិរាគ​សញ្ញា១​ ​និរោធ​សញ្ញា១​។​
 [​២០៥​]​ ​កំឡាំង​មាន៧យ៉ាង​ ​គឺ​ ​កំឡាំង​សទ្ធា១​ ​កំឡាំង​ព្យាយាម១​ ​កំ​ឡាំង​ហិរ១​ ​កំឡាំង​ឱត្តប្បៈ១​ ​កំឡាំង​សតិ១​ ​កំឡាំង​សមាធិ១​ ​កំឡាំង​បញ្ញា១​។
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636818977317639333
ទៅកាន់ទំព័រ៖