ព្រះត្រៃបិដក ភាគ ១៩

 [​២០៦​]​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ ​(​ទីតាំង​នៃ​វិញ្ញាណ​)​ ​មាន៧យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​ពួក​សត្វ​ ​មាន​កាយ​ផ្សេងគ្នា​ ​មាន​សញ្ញា​ផ្សេងគ្នា​ ​ដូច​ពួក​មនុស្ស​ ​ទេវតា​ពួក​ខ្លះ​ ​និង​វិ​និ​បា​តិកៈ​ពួក​ខ្លះ​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ទី១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​ពួក​សត្វ​ ​មាន​កាយ​ផ្សេងគ្នា​ ​មាន​សញ្ញា​ដូចគ្នា​ ​ដូច​ទេវតា​ក្នុង​ពួក​ព្រហ្ម​ ​ដែល​កើត​ក្នុង​ជាន់​បឋមជ្ឈាន​ភូមិ​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ទី២​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​ពួក​សត្វ​ ​មាន​កាយ​ដូចគ្នា​ ​មាន​សញ្ញា​ផ្សេងគ្នា​ ​ដូច​ពួក​ទេវតា​ជាន់​អាភស្សរៈ​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ទី៣​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​ពួក​សត្វ​ ​មាន​កាយ​ដូចគ្នា​ ​មាន​សញ្ញា​ដូចគ្នា​ ​ដូច​ពួក​ទេវតា​ជាន់​សុភ​កិ​ណ្ហៈ​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ទី៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​ពួក​សត្វ​ ​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​គិតថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ព្រោះ​កន្លង​បង់​ ​នូវ​ពួក​រូបសញ្ញា​ ​ព្រោះ​វិនាស​ទៅ​ ​នៃ​ពួក​បដិឃ​សញ្ញា​ ​ព្រោះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ពួក​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ទី៥​។​ ​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636818977593535114
ទៅកាន់ទំព័រ៖