ព្រះត្រៃបិដក ភាគ ១៩

(​ចេញទៅ​បួស​)​ ​នឹង​បាន​ជា​ព្រះ​ជិនស្រី​ ​សំដែង​នូវ​ធម្មកថា​ ​ដល់​ជន​ជា​បរិស័ទ​ ​ពួក​ជន​ជា​បរិស័ទ​ ​ដែល​បាន​ស្តាប់​ធម្មកថា​នោះ​ ​ក៏​ជ្រះថ្លា​ ​ហើយ​ធ្វើតាម​ពាក្យ​នៃ​ព្រះ​តថាគត​នោះ​ ​ទើប​នាំគ្នា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​។​

 [​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​(​អាស្រ័យ​)​ ​នូវ​ជាតិ​ពីមុន​ ​ភព​ពីមុន​ ​លំនៅ​ពីមុន​ ​កើតជា​មនុស្ស​ ​ក្នុង​កាលមុន​ ​ជា​អ្នក​បាន​ពោល​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ ​ទាំង​ប្រកបដោយ​ធម៌​ ​បាន​ពន្យល់​ជន​ច្រើន​នាក់​ ​តែង​នាំមក​នូវ​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ឲ្យ​ដល់​សត្វ​ទាំងឡាយ​ ​ជា​អ្នក​បូជា​នូវ​ធម្មទាន​។​ ​ព្រោះ​កុសលកម្ម​ ​ដែល​ព្រះ​តថាគត​ ​បាន​ធ្វើ​សន្សំ​ ​ឲ្យ​ធំ​ទូលាយ​ហើយ​នោះ​ ​ព្រះ​តថាគត​នោះ​។​បេ​។​ ​លុះ​ព្រះ​តថាគត​នោះ​ ​ច្យុត​ចាក​ឋានសួគ៌​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ក៏បាន​នូវ​មហាបុរិសលក្ខណៈ​ទាំងពីរ​នេះ​ ​គឺជា​អ្នកមាន​កជើង​ដូចជា​អណ្តែត​ឡើង​ខាងលើ១​ ​មាន​ចុង​រោម​ ​ង​ ​ឡើងលើ១​។​ ​ព្រះ​តថាគត​នោះ​ ​ប្រកបដោយ​លក្ខណៈ​ទាំងពីរ​នោះ​ ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​នៅ​សោយរាជ្យ​ ​នឹង​បាន​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636818884403104926
ទៅកាន់ទំព័រ៖