ព្រះត្រៃបិដក ភាគ ១៩

 [​២១៥​]​ ​អា​រព្ភ​វត្ថុ​ ​(​ហេតុ​របស់​បុគ្គល​ប្រុងប្រៀប​ព្យាយាម​)​ ​មាន៨យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវ​ធ្វើការងារ​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ត្រូវ​ធ្វើការងារ​ ​តែថា​បើ​អាត្មាអញ​ ​ធ្វើការងារ​ទៅ​ ​នឹង​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សាសនា​ ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ​មិនបាន​ស្រួល​ឡើយ​ ​ណ្ហើយចុះ​ ​អាត្មាអញ​ប្រុងប្រៀប​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​ដល់​ ​ដើម្បី​បាន​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ភិក្ខុ​នោះ​ ​ក៏​ប្រុងប្រៀប​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណវិសេស​ ​ដែល​មិនទាន់​ដល់​ ​ដើម្បី​បាន​នូវ​គុណវិសេស​ ​ដែល​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​គុណវិសេស​ ​ដែល​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នេះ​ជា​ ​អា​រព្ភ​វត្ថុ​ ​ទី១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​បាន​ធ្វើការងារ​រួចហើយ​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ធ្វើការងារ​រួចហើយ​ ​កាលដែល​អាត្មាអញ​ធ្វើការងារ​ ​ក៏​មិន​អាច​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សាសនា​ ​របស់​ព្រះពុទ្ធ​ទាំងឡាយ​បាន​ ​ណ្ហើយចុះ​ ​គួរ​អាត្មាអញ​ ​ប្រុងប្រៀប​ព្យាយាម​។​បេ​។​ ​ភិក្ខុ​នោះ​ ​ក៏​ប្រុងប្រៀប​ព្យាយាម​ ​.​.​.​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636818980232836073
ទៅកាន់ទំព័រ៖