ព្រះត្រៃបិដក ភាគ ១៩

 [​២១៧​]​ ​ទានុ​ប​បត្តិ​ ​(​ការ​កើតឡើង​ ​ព្រោះ​ទាន​)​ ​មាន៨យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ឲ្យ​ទាន​បាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ទីដេក​ ​ទីនៅ​ ​និង​វត្ថុ​សម្រាប់​ប្រទីប​ ​ដល់​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​បុគ្គល​នោះ​ ​ឲ្យ​វត្ថុ​ណា​ ​ប្រាថ្នា​យក​វត្ថុ​នោះ​វិញ​ ​(​ព្រោះ​)​ ​បុគ្គល​នោះ​ ​ឃើញ​ខត្តិយ​មហាសាល​ក្តី​ ​ព្រាហ្មណ​មហាសាល​ក្តី​ ​គហបតិ​មហាសាល​ក្តី​ ​ដែល​ឆ្អែត​ស្កប់ស្កល់​ ​មូល​មិត្ត​ ​បម្រើ​ដោយ​កាមគុណ៥​ ​បុគ្គល​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​សូមឲ្យ​ទៅ​កើត​រួម​ ​ជាមួយនឹង​ខត្តិយ​មហាសាល​ ​ឬ​ព្រាហ្មណ​មហាសាល​ ​ឬក៏​គហបតិ​មហាសាល​។​ ​បុគ្គល​នោះ​ ​ក៏​ដំ​កល់​ចិត្ត​នោះ​ទុក​ ​អធិដ្ឋាន​ចិត្ត​នោះ​ទុក​ ​អប់រំ​ចិត្ត​នោះ​ទុក​។​ ​ចិត្ត​របស់​បុគ្គល​នោះ​ ​ផុត​ស្រឡះ​ចាក​កាមគុណ​ដ៏​ថោកទាប​ ​តែ​មិន​ចំរើន​ឡើង​(​១​)​ ​តទៅ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ ​ក្នុង​ទី​ដែល​ខ្លួន​ប្រាថ្នា​នោះ​។​ ​តែ​ខ្ញុំ​ពោល​នូវ​ដំណើរ​នោះ​ ​ចំពោះ​បុគ្គល​មាន​សីល​ ​មិន​ពោល​ចំពោះ
​(​១​)​ ​សំដៅយក​ចិត្ត​ ​ដែល​មិនបាន​ចំរើន​ ​ដើម្បី​ប្រយោជន៍​ដល់​មគ្គ​ ​និង​ផល​ ​ដែល​លើសលុប​ជាង​សម្បត្តិ​ខត្តិយ​មហាសាល​ ​ជាដើម​នោះ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636818981418733902
ទៅកាន់ទំព័រ៖