ព្រះត្រៃបិដក ភាគ ១៩

បុគ្គល​ទ្រុស្តសីល​ឡើយ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សេចក្តី​តាំងចិត្ត​ ​របស់​បុគ្គល​មាន​សីល​ ​រមែង​សម្រេច​បាន​ ​ព្រោះ​សេចក្តី​តាំងចិត្ត​នោះ​ ​ជា​របស់​បរិសុទ្ធ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ឲ្យ​ទាន​បាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ទីដេក​ ​ទីនៅ​ ​និង​ប្រដាប់​ប្រទីប​ ​ដល់​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​បុគ្គល​នោះ​ ​ឲ្យ​វត្ថុ​ណា​ ​ប្រាថ្នា​យក​វត្ថុ​នោះ​វិញ​ ​បុគ្គល​នោះ​បានឮ​ថា​ ​ពួក​ទេវតា​ក្នុង​ឋាន​ចា​តុ​ម្ម​ហា​រាជិ​កៈ​ ​មាន​អាយុវែង​ ​មាន​សម្បុរ​ល្អ​ ​មាន​សេចក្តី​សុខ​ច្រើន​។​ ​បុគ្គល​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​សូមឲ្យ​ទៅ​កើត​រួម​ជាមួយនឹង​ពួក​ទេវតា​ក្នុង​ឋាន​ចា​តុ​ម្ម​ហា​រាជិ​កៈ​។​ ​បុគ្គល​នោះ​ ​ក៏​តាំងចិត្ត​នោះ​ទុក​ ​អធិដ្ឋាន​ចិត្ត​នោះ​ទុក​ ​អប់រំ​ចិត្ត​នោះ​ទុក​ ​ចិត្ត​របស់​បុគ្គល​នោះ​ ​ផុត​ស្រឡះ​ចាក​កាមគុណ​ ​ដ៏​ថោកទាប​ ​តែ​មិន​ចំរើន​ឡើង​តទៅ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ទី​ដែល​ខ្លួន​ប្រាថ្នា​នោះ​។​ ​តែ​ខ្ញុំ​ពោល​នូវ​ដំណើរ​នោះ​ ​ចំពោះ​បុគ្គល​មាន​សីល​ ​មិន​ពោល​ចំពោះ​បុគ្គល​ទ្រុស្តសីល​ឡើយ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សេចក្តី​តាំងចិត្ត​ ​របស់​បុគ្គល​មាន​សីល​ ​រមែង​សម្រេច​បាន​ ​ព្រោះ​សេចក្តី​តាំងចិត្ត​នោះ​ ​ជា​របស់​បរិសុទ្ធ១​។​ ​ម្នាល​អាវុសោ​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636818981697869868
ទៅកាន់ទំព័រ៖