ព្រះត្រៃបិដក ភាគ ១៩
            
        
        
            
            
                
                ម្នាលអាវុសោទាំងឡាយ សេចក្តីតាំងចិត្ត របស់បុគ្គលមានសីល រមែងសម្រេចបាន ព្រោះសេចក្តីតាំងចិត្តនោះ ជារបស់បរិសុទ្ធ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យទានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងប្រដាប់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ ឲ្យរបស់ណា ប្រាថ្នាយករបស់នោះវិញ បុគ្គលនោះ បានឮថា ពួកទេវតាក្នុងព្រហ្មលោក មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានគំនិតយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះមានរាងកាយបែកធ្លាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ សូមឲ្យទៅកើតរួមជាមួយនឹងពួកទេវតា ក្នុងព្រហ្មលោក។ បុគ្គលនោះ ក៏តាំងចិត្តនោះទុក អធិដ្ឋានចិត្តនោះទុក អប់រំចិត្តនោះទុក ចិត្តរបស់បុគ្គលនោះ រួចស្រឡះចាកកាមគុណដ៏ថោកទាប តែមិនចំរើនឡើងទៅ តែងប្រព្រឹត្តទៅ ដើម្បីកើត ក្នុងទីដែលខ្លួនប្រាថ្នានោះ។ តែខ្ញុំពោលនូវដំណើរនោះ ចំពោះបុគ្គលមានសីល មិនពោលចំពោះបុគ្គលទ្រុស្តសីលឡើយ ពោលចំពោះតែបុគ្គលប្រាសចាករាគៈ មិនពោលចំពោះបុគ្គលប្រកបដោយរាគៈឡើយ។ ម្នាលអាវុសោទាំងឡាយ សេចក្តីតាំងចិត្ត របស់បុគ្គលមានសីល រមែងសម្រេចបាន ព្រោះសេចក្តីតាំងចិត្តនោះ ជារបស់ប្រាសចាករាគៈ១។
            
            
         
        
            
                ID: 636818982243061051 
                
            
            
                ទៅកាន់ទំព័រ៖