ព្រះត្រៃបិដក ភាគ ១៩
នេះជា អភិភាយតនៈ ទី៣។ បុគ្គលពួកមួយ មានសេចក្តីសំគាល់ នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់នូវរូបទាំងនោះ ដែលមានសម្បុរល្អ និងសម្បុរអាក្រក់ រកប្រមាណមិនបាន ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី៤។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវ អរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបខៀវ មានសម្បុរខៀវ ដ៏ឆ្លុះចេញនូវសម្បុរខៀវ មានពន្លឺខៀវ ប្រៀបដូចផ្កាត្រកៀតខៀវ មានសម្បុរខៀវ ដ៏ឆ្លុះចេញនូវសម្បុរខៀវ មានពន្លឺខៀវ ពុំនោះសោត ប្រៀបដូចសំពត់ខៀវ កើតក្នុងក្រុងពារាណសីនោះ រលីងទាំងពីរខាង មានពណ៌ខៀវ ដ៏ឆ្លុះចេញនូវពណ៌ខៀវ មានពន្លឺខៀវ យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបខៀវ មានសម្បុរខៀវ ដ៏ឆ្លុះចេញនូវសម្បុរខៀវ មានពន្លឺខៀវ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះឯង នេះជា អភិភាយតនៈ ទី៥។ បុគ្គលពួកមួយ មានសេចក្តីសំគាល់ នូវអរូបខាងក្នុង
ID: 636818982797012735
ទៅកាន់ទំព័រ៖