ព្រះត្រៃបិដក ភាគ ១៩

របស់​អ្វី​ ​គឺ​នឹង​បាន​ជាចម្បង​ ​ប្រសើរ​ ​ជា​ប្រធាន​ ​ឧត្តម​ ​បវរ​ ​ជាង​ពួក​ជន​ ​ដែល​បរិភោគ​កាម​ ​កាលបើ​ព្រះ​តថាគត​នៅ​សោយរាជ្យ​ ​នឹង​បាន​របស់​នេះឯង​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​ជាចម្បង​ ​ប្រសើរ​ ​ជា​ប្រធាន​ ​បវរ​ ​ជាង​ពួក​សត្វ​ទាំងអស់​ ​កាលបើ​ព្រះ​តថាគត​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​នេះឯង​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​សេចក្តី​នេះ​រួចហើយ​។​ ​ទើប​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​លក្ខណៈ​នោះ​ថា​
​[​១៤​]​ ​ក្នុង​ភព​ពីមុន​ ​តថាគត​បាន​ពោល​ពាក្យ​ ​ដែល​ប្រកបដោយ​អត្ថ​ ​ទាំង​ប្រកបដោយ​ធម៌​ ​បាន​ពន្យល់​ប្រយោជន៍​ ​ដល់​ជន​ច្រើន​នាក់​ ​ជា​អ្នក​បាន​នាំមក​នូវ​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ឲ្យ​ដល់​សត្វ​ទាំងឡាយ​ ​ជា​អ្នក​មិន​មាន​សេចក្តី​កំណាញ់​ ​បាន​ចាត់ចែង​នូវ​ការ​បូជា​ធម្មទាន​។​ ​ព្រះ​តថាគត​នោះ​ ​បាន​ទៅកាន់​ឋាន​សុគតិ​ ​រីករាយ​ក្នុង​ឋាន​សុគតិ​នោះ​ ​ព្រោះ​កម្ម​ជា​សុចរិត​នោះ​ឯង​ ​(​លុះ​ច្យុត​ ​ចាក​ឋានសួគ៌​នោះ​)​ ​មក​កើត​ក្នុង​ភព​នេះ​ ​ក៏បាន​នូវ​លក្ខណៈ​ទាំងពីរ​ ​ដើម្បី​ភាព​នៃ​សេចក្តី​សុខ​ដ៏​ឧត្តម​។
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636818884697181746
ទៅកាន់ទំព័រ៖