ព្រះត្រៃបិដក ភាគ ១៩
ឃើញនូវពួករូបខាងក្រៅ ដែលជារូបលឿង មានពណ៌លឿង ដ៏ឆ្លុះចេញនូវពណ៌លឿង មានពន្លឺលឿង ប្រៀបដូចផ្កាកណ្ណិកាលឿង មានពណ៌លឿង ដ៏ឆ្លុះចេញនូវពណ៌លឿង មានពន្លឺលឿង ពុំនោះសោត ប្រៀបដូចសំពត់លឿង កើតក្នុងក្រុងពារាណសីនោះ រលីងទាំងពីរខាង មានពណ៌លឿង ដ៏ឆ្លុះចេញនូវពណ៌លឿង មានពន្លឺលឿង យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់ នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបលឿង មានសម្បុរលឿង ដ៏ឆ្លុះចេញ នូវសម្បុរលឿង មានពន្លឺលឿង គ្របសង្កត់ នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះឯង នេះជា អភិភាយតនៈ ទី៦។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម ដ៏ឆ្លុះចេញនូវសម្បុរក្រហម មានពន្លឺក្រហម ប្រៀបដូចផ្កាច្បារក្រហម មានពណ៌ក្រហម ដ៏ឆ្លុះចេញនូវពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត ប្រៀបដូចសំពត់ក្រហម កើតក្នុងក្រុង
ID: 636818983055177502
ទៅកាន់ទំព័រ៖