ព្រះត្រៃបិដក ភាគ ១៩

ពារាណសី​នោះ​ ​រលីង​ទាំងពីរ​ខាង​ ​មាន​ពណ៌ក្រហម​ ​ដ៏​ឆ្លុះ​ចេញ​នូវ​ពណ៌ក្រហម​ ​មាន​ពន្លឺ​ក្រហម​ ​យ៉ាងណាមិញ​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​ ​នូវ​អរូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ក្រហម​ ​មាន​សម្បុរ​ក្រហម​ ​ដ៏​ឆ្លុះ​ចេញ​នូវ​សម្បុរ​ក្រហម​ ​មាន​ពន្លឺ​ក្រហម​ ​គ្រប​សង្កត់​ ​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​ ​យ៉ាងនេះ​ឯង​ ​នេះ​ជា​ ​អភិ​ភាយ​ត​នៈ​ ​ទី៧​។​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​នូវ​ ​អរូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ ​ស​ ​មាន​សម្បុរ​ ​ស​ ​ដ៏​ឆ្លុះ​ចេញ​នូវ​សម្បុរ​ ​ស​ ​មាន​ពន្លឺ​ ​ស​ ​ប្រៀប​ដូច​ផ្កាយព្រឹក​ ​ស​ ​មាន​ពណ៌​ ​ស​ ​ដ៏​ឆ្លុះ​ចេញ​នូវ​ពណ៌​ ​ស​ ​មាន​ពន្លឺ​ ​ស​ ​ពុំ​នោះ​សោត​ ​ប្រៀប​ដូច​សំពត់​ ​កើត​ក្នុង​ក្រុង​ពារាណសី​នោះ​ ​រលីង​ទាំងពីរ​ខាង​ ​មាន​ពណ៌​ ​ស​ ​ដ៏​ឆ្លុះ​ចេញ​នូវ​ពណ៌​ ​ស​ ​មាន​ពន្លឺ​ ​ស​ ​យ៉ាងណាមិញ​ ​បុគ្គល​ពួក​មួយ​ ​មិន​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ ​ស​ ​មាន​សម្បុរ​ ​ស​ ​ដ៏​ឆ្លុះ​ចេញ​នូវ​សម្បុរ​ ​ស​ ​មាន​ពន្លឺ​ ​ស​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​ ​យ៉ាងនេះ​ឯង​ ​នេះ​ជា​ ​អភិ​ភាយ​ត​នៈ​ ​ទី៨​។
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636818983338783723
ទៅកាន់ទំព័រ៖