ព្រះត្រៃបិដក ភាគ ១៩

 [​២២១​]​ ​វិមោក្ខ​មាន៨យ៉ាងគឺ​ ​បុគ្គល​រមែង​ឃើញ​ ​នូវ​រូប​ទាំងឡាយ​បាន​ ​នេះ​ជា​ ​វិមោក្ខ​ ​ទី១​។​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​ ​នូវ​អរូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​នេះ​ជា​ ​វិមោក្ខ​ ​ទី២​។​ ​សេចក្តី​ជឿស៊ប់​ ​ចំពោះ​កសិណ​ដ៏​ល្អ​ ​នេះ​ជា​ ​វិមោក្ខ​ ​ទី៣​។​ ​ព្រោះ​ការ​កន្លង​ ​នូវ​ពួក​រូបសញ្ញា​ ​វិនាស​ទៅ​នៃ​ពួក​បដិឃ​សញ្ញា​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​បុគ្គល​ ​រមែង​ចូលកាន់​ ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​នេះ​ជា​ ​វិមោក្ខ​ ​ទី៤​។​ ​បុគ្គល​កន្លង​ ​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​រមែង​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​នេះ​ជា​វិមោក្ខ​ទី៥​។​ ​បុគ្គល​កន្លង​នូវ​ ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​រមែង​ចូលកាន់​ ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​វត្ថុ​បន្តិចបន្តួច​មិន​មាន​ ​ដូច្នេះ​ ​នេះ​ជា​ ​វិមោក្ខ​ទី​ ​៦​។​ ​បុគ្គល​កន្លង​នូវ​ ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​រមែង​ចូលកាន់​ ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​នេះ​ជា​ ​វិមោក្ខ​ ​ទី៧​។​ ​បុគ្គល​កន្លង​នូវ​ ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​រមែង​ចូលកាន់​ ​សញ្ញា​វេទយិត​និរោធ
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636818983574207188
ទៅកាន់ទំព័រ៖