ព្រះត្រៃបិដក ភាគ ១៩
បុគ្គលកំចាត់បង់នូវអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍។ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍។ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិនូវអំពើមិនជាប្រយោជន៍នោះ អាត្មាអញ គប្បីបានក្នុងបុគ្គលនុ៎ះអំពីណា។ បុគ្គលកំចាត់បង់ នូវអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តប្រយោជន៍។ កំពុងប្រព្រឹត្តប្រយោជន៍។ នឹងប្រព្រឹត្តប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិនោះ អាត្មាអញ គប្បីបានក្នុងបុគ្គលនុ៎ះអំពីណា។
[២២៤] សត្តាវាសៈ (ប្រទេសជាទីនៅរបស់សត្វ) មាន៩យ៉ាង ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ នេះជា សត្តាវាស ទី១។ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតា ក្នុងជាន់ព្រហ្មលោក ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ
ID: 636818984689891002
ទៅកាន់ទំព័រ៖