ព្រះត្រៃបិដក ភាគ ១៩
            
        
        
            
            
                
                នេះជា សត្តាវាស ទី២។ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតា ក្នុងជាន់អាភស្សរៈ នេះជា សត្តាវាស ទី៣។ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតា ក្នុងជាន់សុភកិណ្ហៈ នេះជា សត្តាវាស ទី៤។ ម្នាលអាវុសោទាំងឡាយ ពួកសត្វឥតសញ្ញា មិនដឹងច្បាស់ (នូវអារម្មណ៍) ដូចពួកទេវតា ជាអសញ្ញិសត្វ នេះជា សត្តាវាស ទី៥។ ម្នាលអាវុសោទាំងឡាយ ពួកសត្វចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសទៅនៃពួកបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត នូវពួកនានត្តសញ្ញា ដោយប្រការទាំងពួង នេះជា សត្តាវាស ទី៦។ ម្នាលអាវុសោទាំងឡាយ ពួកសត្វកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ នេះជា សត្តាវាស ទី៧។ ម្នាលអាវុសោ
            
            
         
        
            
                ID: 636818984922764321 
                
            
            
                ទៅកាន់ទំព័រ៖