ព្រះត្រៃបិដក ភាគ ១៩
ទាំងឡាយ ពួកសត្វកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមាន ដូច្នេះ នេះជា សត្តាវាសទី ៨។ ម្នាលអាវុសោទាំងឡាយ ពួកសត្វកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុនេះស្ងប់រម្ងាប់ វត្ថុនេះប្រសើរ ដូច្នេះ នេះជាសត្តាវាសទី៩។
[២២៥] អក្ខណអសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យ មាន៩យ៉ាង ម្នាលអាវុសោទាំងឡាយ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ កើតឡើងហើយ ក្នុងលោកនេះផង ធម៌ដែលធ្វើកិលេសឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ជាដំណើរដើម្បីត្រាស់ដឹង ជាធម៌ ដែលព្រះសុគត ប្រកាសទុក ព្រះអង្គក៏បានសំដែងហើយផង។ តែបុគ្គលនេះ ទៅកើតក្នុងនរក នេះជា អក្ខណអសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ កើត
ID: 636818985220251337
ទៅកាន់ទំព័រ៖