ព្រះត្រៃបិដក ភាគ ១៩
ឡើងហើយក្នុងលោកផង ធម៌ដែលធ្វើកិលេស ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាដំណើរដើម្បីត្រាស់ដឹង ជាធម៌ ដែលព្រះសុគត ប្រកាសទុក ព្រះអង្គក៏បានសំដែងហើយផង។ តែបុគ្គលនេះ ទៅកើតក្នុងកំណើតតិរច្ឆាន។បេ។ ទៅកើតក្នុងបិត្តិវិស័យ។បេ។ ទៅកើតក្នុងអសុរកាយ។បេ។ ទៅកើតក្នុងពួកទេវតា មានអាយុវែងណាមួយ។បេ។ ទៅកើតក្នុងពួកមិលក្ខជន ជាអ្នកមិនដឹងការខុសត្រូវច្បាស់លាស់ ក្នុងពួកបច្ចន្តិមជនបទ ដែលជាប្រទេសគ្មានភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទៅដល់។ បានកើតក្នុងមជ្ឈិមជនបទហើយ តែអ្នកនោះ ជាមិច្ឆាទិដ្ឋិ មានសេចក្តីឃើញវិបរឹតថា ទានដែលបុគ្គលឲ្យហើយ គ្មានផល របស់ដែលគេបូជាហើយ គ្មានផល ការបូជាធំ គ្មានផល ការបូជាតូច គ្មានផល ផល និងវិបាករបស់កម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មិនមាន លោកនេះមិនមាន លោកដទៃមិនមាន មាតាមិនមាន បិតាមិនមាន
ID: 636818985469565597
ទៅកាន់ទំព័រ៖