ព្រះត្រៃបិដក ភាគ ១៩
ពួកសត្វជាឱបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍ ក្នុងលោកជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិដោយល្អ ធ្វើឲ្យជាក់ច្បាស់ នូវលោកនេះ និងលោកខាងមុខ ព្រោះដឹងច្បាស់ដោយខ្លួនឯង ហើយឲ្យអ្នកដទៃបានត្រាស់ដឹងផង មិនមាន។ បានកើតក្នុងពួកមជ្ឈិមជនបទហើយ តែជាបុគ្គលអប្បឥតប្រាជ្ញា ល្ងង់ខ្លៅ ជាមនុស្សគ មិនអង់អាច ដើម្បីដឹងសេចក្តី នៃសុភាសិត និងទុព្ភាសិតបាន នេះជា អក្ខណអសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យទី៨។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ មិនកើតឡើងក្នុងលោកផង ធម៌ធ្វើនូវសេចក្តីស្ងប់រម្ងាប់កិលេស ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ជាដំណើរ ដើម្បីត្រាស់ដឹង ជាធម៌ដែលព្រះសុគត ទ្រង់ប្រកាសទុក ព្រះអង្គក៏មិនបានសំដែងផង។ តែបុគ្គលនេះ បានកើតក្នុងមជ្ឈិមជនបទ ជាអ្នកមានប្រាជ្ញា មិនល្ងង់ខ្លៅ មិនជាមនុស្សគ អង់អាច
ID: 636818985684337881
ទៅកាន់ទំព័រ៖