ព្រះត្រៃបិដក ភាគ ១៩

ព្រះ​តថាគត​នោះ​ ​មាន​ចុង​រោម​ ​ង​ ​ឡើងលើ​ ​មាន​សន្លាក់​ ​ក​ ​ជើង​ប្រតិស្ឋាន​ល្អ​ ​មានសាច់​ ​និង​ឈាម​ប្រផូរ​ ​បិទបាំង​ដោយ​ស្បែក​ ​មាន​ជង្គង់​ល្អ​។​ ​ព្រះ​តថាគត​ ​បាន​ប្រកបដោយ​លក្ខណៈ​ដូច្នោះ​ ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​អ្នក​ខ្ពង់ខ្ពស់​ ​ជាង​ពួក​ជន​ ​អ្នក​បរិភោគ​កាម​ ​មិន​មាន​អ្នកដទៃ​ក្រៃលែង​ជាង​ព្រះ​តថាគត​នោះ​បាន​ឡើយ​ ​ព្រះ​តថាគត​ ​តែង​គ្រប​សង្កត់​ ​នូវ​ជម្ពូទ្វីប​ ​(​ទាំងមូល​)​។​ ​សូម្បី​បព្វជ្ជា​ ​(​របស់​ព្រះ​តថាគត​)​ ​ក៏​មិន​ថយថោក​ឡើយ​ ​តែង​ដល់​នូវ​ភាពជា​អ្នក​ខ្ពង់ខ្ពស់​ ​ជាង​ពួក​សត្វ​ទាំងអស់​ ​មិន​មាន​សត្វ​ឯទៀត​ ​លើសលុប​ជាង​ព្រះ​តថាគត​នោះ​ឡើយ​ ​ព្រះ​តថាគត​ ​ជា​អ្នក​គ្រប​សង្កត់​ ​នូវ​សត្វលោក​ទាំងអស់​។
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636818884921854597
ទៅកាន់ទំព័រ៖